khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកគណៈកម្មការទី ៧ នៃព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការស្មៀនឃុំ មេប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិទាំង៥ក្នុងឃុំ សរុបចំនួន ១៦រូប ស្រី៤រូប
     
    ចែករំលែក ៖

    ព្រឹកថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាឃុំកំពង់អុស (សាលាឃុំបណ្ដោះ អាសន្ន) ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធស ប្រចាំភូមិភាគទី ៧ និងជាសមាជិកគណៈកម្មការទី ៧ នៃព្រឹទ្ធសភា អមដំណើរដោយលោកស្រីអភិបាលរងស្រុក បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការស្មៀនឃុំ មេប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិទាំង៥ក្នុងឃុំ សរុបចំនួន ១៦រូប ស្រី៤រូប ដើម្បីពាំនាំនូវការនឹករឭក សាកសួរសុខទុក្ខ ថ្លែងអំ ណរគុណ និងជូនពរជ័យពី សម្ដេចតេជោប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រ ធានទី ១ ឯកឧត្តមអនុប្រ ធានទី២ នៃព្រឹទ្ធសភា ជូនមូលដ្ឋាន និងឈ្វេងយល់ពីសភាពការណ៍ទូ ទៅ របស់ឃុំ បញ្ហាប្រឈម និងផែន ការបន្ត។បន្ទាប់ពីបានស្ដាប់របាយ ការណ៍ លោកមេឃុំរួចមក ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសាមគ្គីគ្នា ក្នុងការដឹកនាំគ្រប់គ្រងធ្វើឲ្យមូលដ្ឋានរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សង្គម ប្រជាពលរដ្ឋបានប្រមូលផលស្រូវប្រាំង ផលដំណាំចម្ការ នេសាទត្រី និងបន្តធ្វើស្រែបង្កើនរដូវជាលើកទី២ ការផ្ដល់សេវាសាធារណៈ ជាឯកសារផ្សេងៗជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិសេសការបូមទឹកសង្គ្រោះត្រីក្នុងបឹងអភិរក្ស…។ល។ ឯកឧត្តមបានជម្រាបជូនពីសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាល នៃរដ្ឋសភាជាតិ នីតិកាលទី៧ និងសំណូមពរកុំបីស្កប់ស្កល់ចំពោះស្នា ដៃសម្រេចបានកន្លងមកគឺ
    -ត្រូវបន្តរក្សាសាមគ្គីផ្ទៃក្នុង
    -បន្តផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ទាន់ ពេល
    -ត្រូវយកចិត្តទុកដាក់ប្រឡង ប្រណាំង ការអនុវត្តគោលនយោ បាយភូមិ ឃុំ មានសុវត្ថិភាព
    -ខិតខំសម្របសម្រួលដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ
    -ត្រូវផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋបានជ្រួតជ្រាប អំពីការបិទរដូវនេសាទឆ្នាំនេះ
    – ផ្សព្វផ្សាយដម្រុញឧិ្យយុវជនយុវនារីក្នុងគ្រួសារ ដែលមានប័ណ្ណសមធម៌ ក្រ១ ក្រ២ ហានិ ភ័យ ទៅដាក់ពាក្យចូលរៀននៅវិទ្យាស្ថានពហុបច្ចេក ទេសខេត្តកំពង់ឆ្នាំង តាមជំនាញនីមួយៗ។ ឯកឧត្តម បានឧបត្ថម្ភអាហារសម្រន់ និងថវិកា ជូនអ្នក ចូលរួម និងបន្តចុះពិនិត្យដំណើរ ការសាងសង់សាលាឃុំថ្មី ដែលជាគំរោងរបស់ក្រសួងមហាផ្ទៃ និងការដ្ឋានធ្វើផ្លូវចាក់បេតុងក្នុងឃុំដែលជាគម្រោងអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP) របស់ក្រសួងអភិវឌ្ឍន៍ជនបទ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ